នគរបាជ័យ បន្ទាយព្រៃនគរ – Nokor Bachey & Banteay Prei Nokor

នរណាទៅដឹងថា “ កំពង់ចាម ” នេះ អ្វីច្រើនលើសពីអ្នកគិត!

Wat Nokor Bachey-31

ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “​ ជ័យពីរសក្តិនគរ ” ជាសាក្សី ។

“ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” នៃវេលានេះ ។ គ្រានោះ នាសតវត្សរ៍ទី ១២ ព្រះបាទកម្រងតេងអញស្រីជ័យវម៌្មទេវទី ៧ ( ព្រះបាទជ័យវរ្ម័នទី ៧ ) ព្រះអង្គបានចាត់ឱ្យកសាងប្រាសាទនេះឡើងនៅត្រង់ទីប្រាសាទចាស់នៃសម័យបុរេអង្គរ ដែលនៅសេសសល់សិលាចារឹកសំស្រ្តឹតបុរាណ ។ ប្រយោជន៍នឹងបានជាព្រះនគរមួយដ៏ពេញលេញ ព្រះអង្គក៏បានឱ្យគេលើកបារាយណ៍នៅចំពីខាងកើត ( សព្វថ្ងៃ គេហៅថាជា “ បន្ទាយព្រៃនគរ ” – វាលប្រណាំងសេះចាស់ ) ឱ្យត្រួតនៅលើអ័ក្សនៃព្រះប្រាង្គប្រធាននៃប្រាសាទ ។

ដើម្បីទៅដល់ព្រះប្រាង្គប្រធានដែលតម្កល់ “ ព្រះវីរសក្តិ ” ជាទីសក្ការៈ យើងត្រូវឆ្លងកំពែងនគរចំនួន ៤ ជាន់ ដែលកំពែងជាន់នីមួយៗ មានគោបុរៈ ៤ ចាក់ចំខ្វែងកែងគ្នា ប្រសព្វត្រង់ទីព្រះប្រាង្គដ៏ឧត្តមតែមួយ ។ លុះកន្លងទៅបានប្រមាណកន្លះសហស្សវត្សរ៍ក្រោយមក ក្នុងថ្ងៃចន្ទ ១៤ រោច ខែអាសាឍ ឆ្នាំខាល មហាសករាជ ១៤៨៨ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៥៦៦ វេលាម៉ោងខ្ទង់ ៨ ព្រឹក សម្ដេចឧកញ៉ាយស ស្រីសៅគន្ធបទ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះស្រីសុគន្ធបទ បានកសាងជាសូរេចនូវព្រះចេតិយដែលកម្លាយកំពូលព្រះប្រាង្គចាស់ ដើម្បីតម្កល់ព្រះមហាសារីរិកធាតុ ហើយក៏បានប្រតិស្ឋានព្រះពុទ្ធរូបសន្ធប់មុខទ្វារទាំងបីទិសនៃព្រះប្រាង្គប្រធានផង ហើយទើបចាត់កសាងមហាវិហារ និង គោលសីមា រក្សាជាសក្ការៈ នៅត្រង់ពីខាងមុខនៃទិសខាងកើត ។ ដោយសារព្រះវិហារកសាងអំពីឈើក៏ចេះតែពុកផុយ ក៏ត្រូវកសាងជាច្រើនលើកច្រើនសា រហូតមកទល់នឹងព្រះវិហារបុរាណដែលយើងបានឃើញសព្វថ្ងៃនេះ ។ ព្រះវិហារបុរាណនេះ គឺជាស្ថាបត្យកម្មនៃទសវត្សរ៍ឆ្នាំ ១៩៣០ ដែលនៅសេសសល់គំនូរនៅតាមហប់ខ្យល់ និង ពិដាន ក៏ត្រូវបានគេគូរពីលើឱ្យថ្មីនាសម័យនេះបន្ថែមទៀត ។

… ទោះប្រមាណ ៥០០ ឆ្នាំកន្លងមកទៀតទៅហើយក្ដី ក៏អ្នកស្រុកនៅតែចងចាំបានអំពីឈ្មោះដើមរបស់ប្រាសាទដែលត្រូវបានកសាងឡើងតាំងអំពី ១០០០ ឆ្នាំកន្លងនៅឡើយ … ថាជា “ វត្តនគរបាជ័យ ” – “ ជ័យពីរសក្តិនគរ ”។

ក៏គួរបញ្ជាក់ផងដែរថាសម្រាប់ប្រាសាទវត្តនគរបាជ័យ (បន្ទាយព្រៃនគរ) នេះត្រូវបានជាប់ឈ្មោះក្នុងបញ្ជីស្នើរសុំទៅកាន់អង្គការ UNESECO ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងតែពីឆ្នាំ ១៩៩២ រួមគ្នាជាមួយ ក្រុមប្រាសាទកោះកេរ្តិ៍ ឧទ្យានជាតិភ្នំគូលេន អង្គរបូរី និងភ្នំដា ភ្នំព្រះរាជទ្រព្យ ប្រាសាទបឹងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ និងក្រុមប្រាសាទបន្ទាយឆ្មារ៕

កម្រងសរសេរជាប្រវត្តិត្រួសៗនៃ វត្តនគរបាជ័យ ដោយ ទាយាទអង្គរ – Angkor Inheritor 🙏 តាមរយៈឯកសារយោង៖ សៀវភៅ “សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល” ត្រង់ សិលាចារឹកនៅប្រាសាទនគរបាជ័យ ។

ទីតាំង៖ goo.gl/maps/ULWdfryk39KDveyk9

រក្សាសិទ្ធិគ្រប់យ៉ាងដោយ Something by Evan / Kampucheers

“ល្អាងភ្នំឈ្ងោក” ស្លាកស្នាម​អរិយធម៌​នគរភ្នំ – Phnom Chhngok of Funan

សម្រាប់ខេត្តកំពតមនុស្សម្នារទូទៅតែងស្គាល់ខេត្តនេះតាមរយៈតំបន់ទេសចរណ៍នានា ដូចជាភ្នំបូកគោ មាត់ព្រែក ទឹកឈូ ជាពិសេសគឺក្រុងកំពតផ្ទាល់ដែរមានអគារសម័យអណានិគមនិយមបារាំងបន្សល់ទុកជាច្រើន។ តែប្រសិនមើលស៊ីជម្រៅខេត្តកំពតក្រៅពីទេសចរណ៍ទាំងនេះ ខេត្តនេះក៏ជាតំបន់ប្រវត្តិសាស្ត្រមនុស្សជាតិដែលមិនគួររំលងក្នុងការសិក្សាស្វែងយល់ ទាំង វប្បធម៌អរិយធម៌ សាសនា និងជំនឿ។

PhnomChngork-7

ប្រហែលជាអ្នកធ្លាប់ឮអំពីភ្នំកំពង់ត្រាចដែលមាន ល្អាងភ្នំ អាងទឹកក្នុងរូងភ្នំ ប៉ុន្តែអ្នកអាចនឹងមិនទាន់បានស្គាល់ពី អរិយធម៌ និងប្រវត្តិសាស្ត្រនៅតំបន់នោះ។ យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍ ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិ ដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា ៥០០០ឆ្នាំ មុនគ.ស។ ជាក់ស្តែងនៅភ្នំក្បាលរមាសគេបានធ្វើកំណាយឃើញប្រដាប់ប្រដាប្រើប្រាស់ដែលធ្វើពីថ្ម ប្រហែល ៣៤២០ឆ្នាំ មុនគ.ស។ ប្រវត្តិសាស្ត្រខេត្តកំពតក៏បានផុសចេញ តំណាលគ្នានឹង សម័យហ្វូណន (នគរភ្នំ) ដែលតាមរឿងទេវកថាប្រមាណក្នុងឆ្នាំ ៥០នៃគ.ស កប៉ាល់ឬសំពៅរបស់ព្រាហ្មឥណ្ឌាព្រះនាម កៅហ្ឌិន (ឬព្រះថោង ឬហ៊ុន ទៀន) ធ្វើដំណើរកាត់ឈូងសមុទ្រសៀម បានមកចតទំនងជានៅខេត្តកំពតនេះឯង​ ដែលកៅហ្ឌិន បានរៀបអភិសេកជាមួយបុត្រីស្តេចនាគ ព្រះនាម លីវ យី (ឬសោមា) បង្កើតជារាជវង្សមួយដូចដែលបានចារក្នុងប្រវត្តិសាស្ត្រខ្មែរ។

និយាយពីល្អាង​ភ្នំ​ឈ្ងោកវិញដែល​ទីឋាន​វត្ថុ​ស័ក្ដិសិទ្ធិ​ដ៏​វ័យ​ចំណាស់មួយដែលស្ថិតនៅក្នុងអរិយធម៌នគរភ្នំ ដែល​មានចម្ងាយ​ប្រមាណ ១៨ គីឡូម៉ែត្រ​​ពី​​ទី​រួមខេត្ដ​កំពត គឺជាភ្នំមួយដែលមានល្អាងភ្នំ ប្រាសាទបុរាណ ក៏ដូចជាស្លាកស្នាមមួយចំនួនដែលគួរឲ្យកត់សម្គាល់។ ឡើងតាមជណ្តើរប្រមាណ ២០០កាំ និងចុះចំណោតខ្លីមួយ អ្នកនឹងទៅដល់មាត់ល្អាងភ្នំដែលស្វាគមន៍ ដោយស្លាកស្នាមជារូបរាងសត្វចម្រុះ មានដំរី កូនដំរី ក្បាលគោ ក្រពើ ឥន្ទ្រី តែប្រហែលជាមិនទាន់ចាប់អារម្មណ៍សត្វទាំងនោះភ្លាមទេ ព្រោះអ្នកនឹងភ្លឹកអារម្មណ៍ជាមួយនឹងប្រាសាទតូចមួយនៅចំពីមុខ។ ប្រាសាទសម័យនគរភ្នំមួយនេះសង់នៅក្នុងសតវត្សទី៥ ដែលគេសន្និដ្ឋានថាជាទីឋានសក្ការៈសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដោយគេឃើញមានសិវលិង្ហតម្គល់នៅខាងក្នុងប្រាសាទ ដែលនៅពីលើសិវៈលិង្គនោះមានសិលាបុរាណមានរាងដូចដំណក់ទឹកកកហូរ(ធ្លាក់ជាដំណក់ទឹកលើសិវៈលិង្គនោះ)។

ទោះមានជណ្តើរឡើងពិតមែន តែប្រសិនបើចុះទៅវិញតាមជណ្តើរអ្នកនឹងខកខានក្នុងការស្វែងយល់ថាមានអ្វីខ្លះក្នុងរូងភ្នំនេះ ព្រោះថាល្អាងភ្នំនេះមានរូងភ្នំចំនួនពីរដែលអ្នកអាចឡើងចុះ ទៅកាន់តួប្រាសាទ ដែលខាងក្នុងរូងភ្នំគឺមានសភាព ងងឹត​ និងរដាក់រដុបបន្តិច តែទោះយ៉ាងណាអ្នកប្រាកដជាអាចទៅមុខបាន ដោយអ្នកប្រហែលជាត្រូវការអ្នកស្រុកក្នុងតំបន់ដើម្បីជួយនាំផ្លូវ ជាមួយនឹងពិលដើម្បីបំភ្លឺផ្លូវ។ អ្វីដែលអ្នកនឹងឃើញគឺថ្មដែលមានរូបរាងចម្លែកៗ ក៏ដូចជាសត្វប្រជៀវទាំងហ្វូង ដែលរូងទាំងនោះគឺជាជម្រករបស់វា។ អ្នកនឹងប្លែកភ្នែកជាមួយនឹងថ្មមួយកន្លែងដែលមានពន្លឺភ្លឺផ្លេកៗដូចជាគ្រាប់ពេជ្រ ពេលត្រូវពន្លឺពិលចាំង គួរឲ្យចង់គយគន់។ មកដល់ផ្លូវចេញអ្នកនឹងឃើញផ្ទាំងថ្មដែលមានពណ៌ពីរខណ្ឌចែកពីគ្នាត្រង់ដូចបន្ទាត់ គឺដោយសារពេលដែលមានភ្លៀងធ្លាក់ខ្លាំង ល្អាងនេះដក់ទឹកបង្កើតបានជាអាងទឹក ពេលដែលទឹកនោះរីង ទស្សនីយ៍ភាពថ្មពីរពណ៌នេះនឹងលេចចេញជារូបរាង។

នៅខេត្តកំពត ប្រាសាទក្នុងល្អាងភ្នំមិនមែនមានតែនៅភ្នំឈ្ងោកនេះទេ ជាក់ស្តែងក៏មាននៅក្នុងល្អាងភ្នំទទុង និង ល្អាងភ្នំខ្ចង ផងដែរ។ ដូចនេះសម្រាប់ក្រោយៗប្រសិនបើអ្នកបានទៅស្វែងយល់ពីខេត្តកំពតកុំភ្លេច ឈៀងចូលតំបន់ប្រវត្តិសាស្ត្រដែលបានរៀបរាប់ខាងលើ ក៏ដូចជាសារមន្ទីរខេត្តកំពតដែលដាក់តាំងនូវតឹកតាង និងឯកសារប្រវត្តិសាស្ត្រជាច្រើនដែលអ្នកមិនធ្លាប់ដឹងអំពីខេត្តកំពត។

ផែនទី​ទៅកាន់ភ្នំឈ្ងោក៖ https://goo.gl/maps/9HMi6iVjBHnaqn8W7

ទីក្រុងបុរាណ ហួយអាន – Hội An, The City of Lantern

Something by Evan-HOI AN-15

ប្រសិនបើនិយាយពីប្រទេសវៀតណាម គឺប្រាកដណាស់នឹងនឹកឃើញដល់ក្រុងសៃហ្គនឯខាងត្បូង ឬក៏ក្រុងហាណូយឯខាងជើង តៀមកាហ្វេតូចៗ និងម្ហូបតាមតំបន់នៅតាមផ្លូវ ។ ប៉ុន្តែប្រសិនបើមើលឲ្យបានច្បាស់សម្រាប់វៀតណាមកណ្តាលវិញ បើបានទៅដល់នឹងអាចជាភ្ញាក់ថាជាតំបន់ដែលសំបូរទៅដោយធម្មជាតិ និងវប្បធម៌បុរាណ។

Talking about Vietnam, of course Saigon at the south or Ha Noi at the north or Vietnamese local coffee or street food would be mentioned. But if we take a look at the central Vietnam you would surprise that the region is rich of nature and culture.

មធ្យោបាយធ្វើដំណើរដែលសាកសមបំផុតសម្រាប់ទេសចរ ប្រហែលជាការជួលម៉ូតូជិះពីក្រុងដាណាង ដែលចំណាយពេលប្រមាណតែ៣០នាទីប៉ុណ្ណោះ ហើយការធ្វើដំណើរគឺការជិះតាមមាត់សមុទ្រ។ តែប្រសិនបើមិនចេះជិះម៉ូតូក៏មិនជាបញ្ហាដែរ ឡានក្រុងទៅមករវាងដាណាង និងហួយអាន មានទៅមកសឹងគ្រប់ម៉ោង តាមផ្លូវសំបូរទៅដោយម្ហូបចំណីដែលប្រជាជនក្នុងស្រុកនោះលក់តាមកង់ ម៉ូតូ ក្រៅពីនោះតាមផ្ទះភាគច្រើនគឺជាហាងកាត់ដេរ និងលក់សំលៀកបំពាក់។
The best & enjoyable way for tourists would be renting a scooter driving to the old town along the beach from Da Nang city within only 30 minutes. If renting a scooter is not the option, another way would be the City Bus routing between Da Nang and Hoi An. On the street you will find variety of street food that local people sell and moving around with theirs bicycle or motorbike while local business seem mainly focus on the tailoring and clothes.
អ្វីដែលទេសចរដ៏ច្រើនសន្ធឹក មិនដែលខកខានគឺការដើរទស្សនាតាមប្លុកផ្ទះបុរាណ ដែលគោមទាំងអស់នឹងបំភ្លឺ ជាមួយនឹងការទទួលទានអាហារនៅភោជនីយដ្ឋានតាមមាត់ទន្លេ។ ចង់ដឹងថាតើទីក្រុងគោមមួយនេះមានទិដ្ឋភាពយ៉ាងណា សន្សំលុយ បបួលមិត្តភក្តិឲ្យបានបីនាក់អីល្មមទៅ។
One checklist that thousand of tourists never missed is walking around the ancient house block with the lanterns hanging and enjoy their dinner at the restaurant along the river. Want to know how magical the city of lantern is? Save up and call out your friends and make a plan!

Another DUO-WANDERING Checked with my beloved travel parter

#HoiAn #CityofLantern #ByEvan

ប្រាង្គព្រះវិហារនៃព្រះ​សិខារេស្វរៈ – “Preah Vihear Temple”

ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានបុព្វបុរសខ្មែរនិយមសង់ប្រាសាទធំៗនៅលើភ្នំធម្មជាតិ?
តើប្រាង្គដ៏មហិមាលើដងភ្នំដូចនេះ បង្ហាញពីវិសាលភាព និងអំណាចរបស់មហាក្សត្រដែលបានកសាងឬយ៉ាងណា?

ប្រាសាទព្រះវិហារ ដែលមានឈ្មោះដើមថាប្រាសាទ​ព្រះ​សិខារេស្វរៈ ស្ថិតនៅកំពូលភ្នំព្រះវិហារ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យោងតាមឯកសារ​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ​ខ្មែរ ប្រាសាទ​ព្រះ​វិហារ​របស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ព​ឆ្នាំ​២០០៨ បាន​កត់ត្រា​ថា ការ​សាង​សង់​នៃ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ត្រូវ​បាន​ផ្ដើម​ឡើង​ដោយ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ គឺ​ព្រះបាទ យសោវរ្ម័ន​ទី​១ និងត្រូវ​បាន​ស្ថាបនា​បង្ហើយក្នុងរាជ្យព្រះបាទ សូរ្យវរ្ម័ន​ទី​១ រីឯ​ព្រះបាទ សូរ្យវរ្ម័ន​ទី​២ ព្រះអង្គ​ក៏​បាន​សាង​សង់​បន្ថែម​លើ​ទម្រ​ចាស់​ដែរ។

ប្រាសាទព្រះវិហារមាន ៥គោបុរៈ៖
[គោបុរៈទី៥] ជាសំណង់ប្រាសាទដែលមានទំហំតូចជាងគោបុរៈដទៃទៀត សាងសង់ជារាងចតុកោណកែងនៅលើខឿនដែលតម្រៀបថ្មខ្ពស់ផុតពីថ្មធម្មជាតិ ហើយមានជណ្តើរឡើងទៅទ្វារប្រាសាទខាងលើទាំងបួនទិស។
[គោបុរៈទី៤] តាមផ្លូវសក្ការៈប្រវែង ២៧៥ម៉ែត្រ អមដោយបង្គោលមានលម្អជារាងផ្កាឈូកក្រពុំចំនួន ១៣៤ ឆ្ពោះទៅដល់ល្បាក់ថ្មមួយជាន់ទៀតដែលមានប្រាសាទសង់រាងជាកាកបាទនៅលើខឿនដែលតំរៀបថ្មភក់បន្ទាប់ពីថ្មធម្មជាតិ។
[គោបុរៈទី៣] ឡើងទៅល្បាក់ភ្នំខាងលើតាមវ្រះថ្នល់ប្រវែង១៥០ម៉ែត្រ​ ដែលមានបង្គោលអមសងខាងចំនួន៨០ ទើបទៅដល់គោបុរៈទី៣ដែលជាសំណង់ប្រាសាទដែលធំទូលាយ។
[គោបុរៈទី២] មានសភាពទ្រុឌទ្រោមខ្លាំងជាងគោបុរៈផ្សេងៗទៀត។ គោបុរៈនេះបានផ្តល់ជាផ្លូវមួយយ៉ាងធំចូលទៅកាន់ទីលាន និងតួប៉មកណ្តាលដែលជាបូជនីយដ្ឋានធំ។
[គោបុរៈទី១] ជាសំណង់មានប្លង់រាងចតុកោណកែង ដែលមានបន្ទប់វែងប្រវែង២៥ម៉ែត្រនិងទទឹង៥.៥ម៉ែត្រព័ទ្ធជុំវិញ។

សំនួរមួយទៀតដែលត្រូវមហាជនចោទសួរជាញឹកញាប់ ថាតើហេតុអ្វីបាជាប្រាសាទព្រះវិហារមានផ្លូវឆ្ពោះទៅជណ្តើរឡើងប្រាសាទចេញពីទឹកដីថៃសព្វថ្ងៃនេះទៅវិញ?
ឆ្លើយទៅនឹងសំណួរនេះ លោកសាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ ឡាវ ​ និងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានយោបល់ថា នៅពេលដែលព្រះមហាក្សត្រខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើងនៅក្នុងដែនដីអាណាចក្រខ្មែរសម័យបុរាណនោះ គឺពុំទាន់មាននគរសៀម តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃនៅឡើយទេរហូតដល់ចុងសតវត្សទី១៣ បានទើបនគរនេះកកើតឡើង។ ដូច្នេះដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ស្ថិតនៅក្នុងទឹកដីរបស់ខ្មែរ ដែលគេធ្វើតាមទៅតាមទីតាំងរបស់សាច់ភ្នំនោះ។

ក្រៅពីប្រាសាទតាមផ្លូវឡើងទៅទេសចរនឹងបានជួបជាមួយនឹងបងប្អូនទាហានដែលការពារព្រំដែលដែលនៅប្រចាំការក្នុងតំបន់ប្រាសាទ និងវត្តកែវសិក្ខាគិរីស្វារៈ នឹងពេលទៅដល់កំពូលភ្នំអ្នកនឹងឃើញប្រជាជននាំគ្នាអុជទៀនធូប និងថ្វាយផ្កាឈូក គោរពបូជាដល់បារមីបង្កាន់ដៃនាគបើកពពារមួយគូរ នៅជាប់គោរបុរៈទី៥ និងពើយលោកតាឌីដែលជាអតីតមេទ័ពខ្មែរដែលបានបូជាជីវិតខ្លួនក្នុងបុព្វហេតុការពារជាតិ។

គួរបញ្ជាក់ផងដែរថា៖
– ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។
– ថ្ងៃទី០៧ខែកក្កដាឆ្នាំ២០០៨៖ អង្គការយូនីស្កូបានសម្រេចដាក់បញ្ជូលប្រាសាទព្រះវិហាររបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេប៊ិច ប្រទេសកាណាដា ក្រោមសេចក្តិសម្រេច 32 COM 8B. 102 ។

DSC08555

[ខេត្តព្រះវិហារ ខែតុលា ឆ្នាំ២០១៨]

*អរគុណ Toto សម្រាប់ការរួមដំណើរទៅកាន់ខេត្តព្រះវិហារ និងរូបថតរបស់ខ្ញុំ

ទំនួញថ្មព្រះខ័នកំពង់ស្វាយ – The Forgotten “Preah Khan of Kampong Svay”

បើនិយាយអំពីប្រាសាទបុរាណ គឺមនុស្សម្នារស្គាល់ច្បាស់ណាស់ប្រាសាទតំបន់អង្គរ ប្រាសាទព្រះវិហារ ឬក៏ ក្រុមប្រាសាទសំបូរព្រៃគុក។ គ្រានេះសូមរំលងខេត្តសៀមរាប​ ហើយលើកយកខេត្តព្រះវិហារមកនិយាយ តើខេត្តព្រះវិហារពិតជាមានតែប្រាសាទព្រះវិហារ ឬក៏យ៉ាងណា?

To talk about temples, surely we must mention the masterpiece Angkor complex, Preah Vihear temple or Sambor Prei Kuk complex. Let’s skip Siem Reap for now and talk about Preah Vihear province, Do we really have only Preah Vihear temple?

ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ ឬប្រាសាទ​បាកាន មាន​ទីតាំង​នៅ​ក្នុងភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​មាន​ចម្ងាយ​ប្រមាណជាង ៨០គីឡូម៉ែត្រ​ពីក្រុង​ព្រះវិហារ ឬក៏​អាច​ចូល​តាម​ផ្លូវ​ក្រួស​ក្រហម​ចំ​ពីមុខ​សាលា​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ បែក​ចេញពី​ផ្លូវជាតិ​លេខ ៦ ចម្ងាយ ៧៥ គីឡូម៉ែត្រ ខណៈ​ប្រាសាទ​នេះ ស្ថិត​នៅ​ខាង​កើត​តំបន់​អង្គរ​គឺ មាន​ចម្ងាយ ១០០ គីឡូម៉ែត្រ។

Preah Khan of Kampong Svay (Bakhan) is located in Bakan village, Ronakser Commune, Sangkum Thmei District, Preah Vihear Province; proximately 80km from Preah Vihear town or 75km on National Road 6 then a bumping road from Prasat Balangk District, Kampong Thom Province. This complex is about 100km from Angkor.

ប្រាសាទព្រះខ័ន​ជា​បរិវេណ​កំផែង​ព័ទ្ធជុំវិញ​ដ៏​ដំ​ដែល​មាន​ក្រឡា​ផ្ទៃ​ជិត​ប្រាំ​គីឡូម៉ែត្រ​ការ៉េ ដែល​ត្រូវបាន​កសាង​ដំបូង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ ប៉ុន្តែ​ទទួល​ការកសាង​និង​កែប្រែ​មួយចំនួន​ដោយ​ព្រះមហាក្សត្រ​ក្រោយ​ (ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទ​ជ័យវរ្ម័ន​ទី​៧)។ ចម្លាក់​ភាគច្រើន​ត្រូវ​ទទួលរង​ការ​លួច​ប្លន់ ឬ​យក​ចេញ​បូក​រួម​ទាំង​រូប​បដិមា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែល​បាន​ក្លាយជា​និមិត្តរូប​និង​ត្រូវបាន​គេ​ឆ្លាក់​ឡើងវិញ​ជា​ច្រើន​។

Preah Khan of Kampong Svay is 5km square wall-covered complex, first built under the reign of King Suryavarman I and continued by King Suryavarman II and Jayavarman VII. Most of the Statues were stolen or taken out included the magnificent statue of King Jayavarman VII.

នៅជុំវិញប្រាង្គប្រាសាទកណ្តាល ប្រាសាទព្រះខ័ន មានប្រាសាទតូចៗជាច្រើន ដូចជាប្រាសាទព្រះដំរីដែល​អ្នកស្រុក​តែង​ឈៀង​ចូល​ទៅ​អុជ​ធូប​ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ ​ចម្ងាយ​ប្រមាណ​ជាង ១ គីឡូម៉ែត្រមុនពេល​ចូល​ទៅ​ប្រាសាទ​ព្រះខ័ន។ គេក៏ឃើញមានប្រាសាទព្រះចតុមុខ ទម្រង់ជាចម្លាក់ព្រះពុទ្ធរូបទ្រង់ឈរបែរទល់ខ្នងគ្នាចំនួន៤ទិស ក្នុងរចនាបថក្រោយបាយ័ន (សម័យលង្វែក) ដែលកម្រនឹងឃើញហើយប្រាសាទនេះបានដួលរលំអស់ពាក់កណ្តាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមតែប៉ុណ្ណោះ តំណាលក្រោយមកត្រូវជួសជុលឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ រួចរាល់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ក្រៅពីនេះនៅមានប្រាសាទមួយចំនួនទៀតដូចជាប្រាសាទព្រះស្ទឹងដែលមានកំពូលជាព្រហ្មមុខបួន ក្នុងរចនាបថបាយ័ន ប្រាសាទព្រះថ្កោលដែលជាប្រាសាទលើកោះនៅចំកណ្តាលបារាយណ៍(ត្រពាំងប្រដាក)។

Surrounded the main complex there are many temples such as Prasat Preah Domrei (Elephant Temple) about 1km before reaching the main temple where most of the visitor pay a visit and pray. Also there is a small temple with a unique 4 faced Buddha statue related to the post Bayon style (Longvek) that this temple was once fallen until there was a restoration started on Mar 19, 2018 and successfully finished on July 4, 2018 yet there is a Brahma 4 faced temple known as Prasat Preah Stung in Bayon style and an island temple in the middle of a Trapeang Pradak Baray (lake) known as Prasat Preah Thkol.

ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១៤។ ប្រាង្គកណ្តាលប្រាសាទព្រះខ័ន កសាងឡើងក្នុងពាក់កណ្តាលសតវត្សទី១២ ស្ថិតក្នុងរចនាបថអង្គវត្ត ចំណែកប្រាសាទរណបជុំវិញ កសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតក្នុងរចនាបថបាយ័ន និងមានប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សរ៍ទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនា តែសាងសង់មិនទាន់រួចនៅឡើយទេ។ ក្រុមប្រាសាទបាកាន ភាគច្រើនកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា (មហាយាន និងហិនយាន)។

These temples were built between the first half of the 11 century and the beginning of the 14th century. The main cultural complex is related to Angkor Wat style (first half of the 12th century) with some additional structures and satellite temples related to Bayon style period (end of 12th and the beginning of the 13th century). Except an unfinished Hindu temple built during the first half of the 11th century, monuments of Preah Khan of Kampong Svay are mostly related to Buddhism (Mahayanna and Theravada)

អរគុណ Totó Sanjurjo Galarza សម្រាប់រូបថតរបស់ខ្ញុំ!
Thanks Totó Sanjurjo Galarza for my photograph!


ឯកសារយោង (References):
1. http://www.tourismcambodia.org/provincial_guide/index.php?view=attdetail&prv=21&att=98&lang=km
2. http://www.cnc.com.kh/detail/news/762
3. ស្លាកបដាមុខប្រាសាទបាកាន

ធម្មជាតិមួយបែបទៀតក្នុងខេត្តកំពត “One kind of the Kampot”

បើនិយាយអំពីខេត្តកំពត ពិតណាស់គេនឹងនិយាយអំពីចំការម្រេច មាត់ព្រែក និងភ្នំបូកគោ តែបើស្វែងយល់ជាងនេះបន្តិច តើកំពតច្បាស់ជាមានអ្វីដែលពិសេសលើសពីនេះដែរឬអត់?

For Kampot, of course people would be talk about Pepper Farm, Kampot River and Bokor Mountain but would this province have something to offer more?


ជួលម៉ូតូនៅក្រុងកំពត តម្លៃត្រឹមតែ៤ដុល្លាក្នុងមួយថ្ងៃ ជិះកាត់តាមបណ្តោយផ្លូវមាត់ទន្លេកំពត ស្កាត់ដល់ឆ្នេរសមុទ្រដែលមានងារជាតារារះនាទិសនិរតី ឆ្នេរកែប ប្រហែលជាអារម្មណ៍ចង់បញ្ឃប់ដំណើរត្រឹមនេះដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ និងស្រស់ស្រូបអាហារថ្ងៃត្រង់ជាមួយគ្រឿងសមុទ្រស្រស់ៗនៅផ្សារក្តាម ដូចគិតគឺមិនឈប់គឺមិនបានទេ ព្រោះកូរពោះ និងចង់សម្រាកសិនដែរ។ តែមិនបានបញ្ចប់ដំណើរត្រឹមនេះទេ គឺផែនការគឺទៅឲ្យដល់គោលដៅទេសចរណ៍បែបធម្មជាតិមួយដទៃទៀតក្នុងខេត្តកំពតនេះ ក៏បញ្ឆេះម៉ូតូបន្តដំណើរ។

Renting a scooter in Kampot town, only $4 per day driving along the Kampot River to the Southwest Raising Star, Kep Beach maybe there is a feeling that the journey must be ending here for a fresh air & seafood at Crab Market, Yeah it must be stop now, we were starving & tired. But the journey was not end up there, we had plan for another natural sight then we started the engine and keep going.

ប្រមាណ៣០នាទីក្រោយមក មើល Google Map ផង សួរអ្នកស្រុកអ្នកភូមិផងក៏មកដល់ភ្នំកំពង់ត្រាច ដែលល្បីថាមានល្អាងភ្នំ នឹងអាងទឹកធម្មជាតិដែលថ្លាដូចកញ្ចក់ ត្រជាក់ដូចទឹកអម្រិតផង។ សួរភ្លាមបងស្រីអ្នកលក់នំក៏ចង្អុលប្រាប់ “មិនឆ្ងាយទេ ដើរ១នាទីដល់” ទៅដល់ភ្លាមឃើញមែនអាងធម្មជាតិខៀវស្រងាត់ ដែលក្មេងៗហក់លេង ងូតយ៉ាងសប្បាយ មិត្តភក្តិ២នាក់ដែលគេទៅជាមួយក័ស្រាតខោស្រាតអាវ(ស្លៀកខោក្នុង) លោតប្រូង

About 30 minutes later with the help of Google Map and asking people living in the village, Kampong Trach here we came, the word of mouth of crystal clear moon shape pool in the cave. “Not that far, just 1 min walk ahead” said a seller there. Finally seeing it in the reality with kids jumping and swimming joyfully. Two of my friend undress and jumped!!!

ងូត និងថតរូបអស់ចិត្តក៏បន្តដំណើរឡើងទៅដល់ល្អាងខាងលើភ្នំមានល្អាងព្រះចន្ទ និងល្អាងព្រះអាទិត្យដែលនៅម្ខាងម្នាក់។ ទៅដល់នោះមានអ៊ុំស្រីម្នាក់គាត់ប្រាប់ថាគាត់មានបារមីកាន់ ហើយគាត់នៅមើលថែរក្សាទីនោះយូរហើយ គាត់ក៏បានដំណាលប្រវត្តិភ្នំនេះ នឹងបារមីនានាដែលថែក្សារតំបន់នេះ ដែលភាសាគាត់ខ្លះពិបាកនឹងយល់ (មើលវីដេអូនេះ YouTube Link)ល្អាងទាំងនោះមានសភាពជាថ្មដែលសឹកចេញជារូបរាង និងពណ៌ប្លែកៗគួរឲ្យគយគន់ ហើយខ្លះមានគេសរសេរឆ្នាំ និងឈ្មោះ ខ្លះជាភាសាខ្មែរ ខ្លះភាសាវៀតណាម។

Get up from the pool and hundreds of photo has already taken, we continue claim up the the caves, Moon Cave and Sun Cave on the mountain. Up there meet an aunty who said she’s a spiritual person who is taking care of the place that she tell lots of story about Kampong Trach while some of her word I barely understand (watch this: YouTube Link) the shape and stone color of the caves really impress the tourists and some of them is written with Khmer and Vietnamese.

Final-DSC07838

ពេលខ្លះយើងគួរឲ្យខ្លួនស្វែងរកនូវអ្វីដែលប្លែកខុសពីអ្វីដែលគេនិយម ដែលអាចឲ្យយើងជួបនូវអ្វីធ្វើឲ្យយើងរំភើប សប្បាយ និងចងចាំ។
Sometime you have to do something different from other people that might lead you to something impressive enjoyable and memorable.

ត្រឹមកំពតម្នាក់ឯង #AloneButNotAlone

 

វាចាប់ផ្តើមពេលដែលអារម្មណ៍ធុញថប់និងពេលវេលាប្រចាំថ្ងៃដែលជួបប្រទះនូវរឿងដដែលៗ ដែលជំរុញឲ្យគំនិតដែលចង់ទៅកន្លែងមួយម្នាក់ឯងដែលមិនជួបមនុស្សម្នាដែលស្គាល់គ្នា ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញក៏ចុះទៅសួរនាំអំពីសំបុត្រ ចៃដន្យសំបុត្រនៅសល់តម្លៃក៏សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ដោយគិតថាលើកនេះនឹងធ្វើដំណើរកំសាន្តនឹងមិនចាំបាច់មានផែនការច្បាស់លាស់ទេ នឹកឃើញចង់ទៅណាក៏ទៅភ្លាមហ្មងទៅ

ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។

មកដល់កំពតឡើងតុតុមកដល់ Mad Monkey ក៏ទម្លាក់អីវ៉ាន់ចុះ Check-in ហើយអារម្មណ៍ក៏ខ្ជិលលេចចេញមកដូចគិតមែន ហើយមេឃរលឹមប្រ៊ុយៗផង ក៏អង្គុយចុចកុំព្យូទ័រទៅ។ ល្ងាចបន្តិចទៅអង្គុយនៅមាត់អាងទឹក ហៅអីញ៉ាំ និង Cocktail គេក៏ថាថ្ងៃនេះគេ Free Beer ណ្ហើយគេ Free ហើយក៏យកទៅតែទិញភីហ្សាមួយដែរទុកញ៉ាំ ហើយក៏បានជួបមិត្តភក្តិថ្មីម្នាក់ទៀត Josh គាត់មកម្នាក់ឯងដែរ។ ជឿទៅថាមនុស្សមិនឯការដើរលេងម្នាក់ឯងយ៉ាងណាក៏នៅជួបមិត្តភក្តិថ្មីដែលចុងក្រោយដើរលេងជាមួយគ្នាទាល់តែបាន។

ស្អែកឡើងបបួលគ្នាជួលម៉ូតូជិះដើរលេង Josh ថាគាត់ចង់ទៅលេងឆ្នេរកែប ហើយក៏នាំគ្នាជិះម៉ូតូទៅ ពីរនាក់មិនបានសម្រេចមានមិត្តភក្តិគាត់ដែលបានជួបលើឡានក្រុងម្នាក់ទៀតឈ្មោះ Andrew (Andy) ដើរលេងម្នាក់ឯងដែរ និយាយទៅនិស្ស័យរបស់អ្នកដើរលេងម្នាក់ឯង ចេះរកគ្នាឃើញ។ ទៅដល់កែបចូលផ្សារក្តាមទិញគ្រឿងសមុទ្រ ផ្លែឈើហើយក៏ជិះឡើងទៅដល់ឆ្នេរកែប ក៏អង្គុយញ៉ាំអីនៅឯនោះទៅ។

និយាយពីតាមផ្លូវត្រឡប់មកវិញ ទាញ Google Map មើលភ្នំកំពង់ត្រាចតែ ៣០នាទីពីកែប ទាញម៉ូតូប្រ៊ុយ។ តែមិនមែនថា Google Map នាំទៅដល់ភ្លាមទេ គឺវង្វេងអស់ពីរដងទើបទៅដល់។ ដល់ភ្លាមសប្បាយចិត្តភ្លាមព្រោះធ្លាប់តែឃើញល្អាងដែលទឹកពណ៌ខៀវស្រងាត់តាមអ៊ីនធើណិត ឥឡូវបានមកឃើញផ្ទាល់។ ថតៗៗៗ ក្រឡេកមើលពីរនាក់នោះ លោតទឹកប្រូងៗអស់ គេឡើងសប្បាយព្រោះទឹកឡើងត្រជាក់ អារម្មណ៍ស្រស់ស្រាយហ្មង។

បន្តឡើងដល់ល្អាងខាងលើភ្នំ ក៏បានជួបអ៊ុំស្រីម្នាក់ដែលគាត់ជាអ្នកមើលថែរក្សាអបីជំនឿនៅភ្នំកំពង់ត្រាចនោះនិទានរឿងរាងដែលទាក់ទងនឹងភ្នំនោះទាំងរឿងរ៉ាវជាក់ស្តែង និងបែបអរូបិយ (មើលវីដេអូនាទីទី៨៖២០) គាត់ដំណាលពីល្អាងព្រះអាទិត្យ និងល្អាងព្រះចន្ទ និងភ្នំដែលនៅក្នុងតំបន់កំពង់ត្រាច។

គិតថាដល់ពេលត្រឡប់មកវិញក៏ចេញដំណើរបកទៅកំពតវិញតែកាត់តាមកែបដដែល តាមផ្លូវក៏ជួបរឿងស៊យមួយគឺដួលម៉ូតូ ដែលរលាត់សាច់ទាំងខ្ញុំទាំង Josh ប៉ុន្តែមិនសូវជាធំដុំទេ តែឈឺខ្លួនដែរនឹង។

សុំផ្អាកនិទានរឿងរ៉ាវនៃដំណើរទេសចរណ៍ម្នាក់ឯងតែមិនឯការត្រឹមនេះចុះ គ្រាន់តែចង់បង្ហាញថាពេលខ្លះដើរទៅណាមកណាម្នាក់ឯងៗ អាចឲ្យយើងមានពេលវេលាច្រើនជាងមុនសម្រាប់ខ្លួនឯង​ ហើយក៏អាចជួបមិត្តភក្តិថ្មី និង បទពិសោធន៍ប្លែកៗ។ អញ្ចឹងគួរសាកល្បងម្តងទៅ ថាទៅរួចទេពេលដើរលេងម្នាក់ឯងនោះ!

===

More of me: Facebook | Instagram

កោះទន្សាយ – The Unexplored, Koh Tonsay.

បើនិយាយអំពីខេត្តកែប ក្រៅពីឆ្នេរកែបដែលមានរូបចម្លាក់ស្រីស កន្លែងដែលជាគួរចាប់អារម្មណ៍សម្រាប់ទេសចរគឺប្រាកដជាកោះទន្សាយ ដែលទេសចរប្រហែលជាស្រម៉ៃថាកោះនោះទំនងជាមានសត្វទន្សាយច្រើនហើយ ទើបយកទន្សាយមកដាក់ជាឈ្មោះបែបនេះ។

The nude lady statue or the white lady statue is known as one of the symbolics for Kep province but what’s more interesting is  Koh Tonsay translates to Rabbit island. The island that makes you expect to see lots of rabbits.

ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ បើតាមនិទានកថា នៅពេលដែលស្តេចសាគររាជ អស់សង្ឃឹម​ក្នុង​ការ​ តស៊ូ​​ ដោយមានការ បែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ច្រើន ព្រះអង្គ​ក៏បានដឹកនាំ​អ្នកដែលនៅសេសសល់​ឆ្លងសមុទ្រ​មក ដល់​កោះមួយ​ នៅខាងមុខក្រុងកែប ហើយ​ក៏​បាន​ធ្វើ​ការ​រំសាយទ័ព​នៅទី​នោះទៅ។ ដោយការហៅ តៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។

Koh Tonsay derives from dissolve. According to the narrative, a king led the last group of the army across the sea and dissolved the army there after losing hope for the victory. Dissolve in Khmer is very similar to rabbit. The name has been slightly changed from one generation to one generation. From Romsay (dissolve) to Onsay to Tonsay (rabbit).

 

មិនមែនថាចង់ទៅក៏ឡើងទូកទៅភ្លាមទេ ពីភ្នំពេញទៅកែបចំណាយពេលប្រមាណ៤ម៉ោង៣០នាទីតាមរយៈឡាន mini van ដែលអាចកក់បានយ៉ាងស្រួលតាមរយៈ App Bookmebus.com មានកាលវិភាគ តម្លៃ និងជម្រើសនៃក្រុមហ៊ុនឡានដែលយើងចង់ជិះជាច្រើន ហើយលើសនេះទៀតក៏អាចបង់លុយ online បានទៀត មិនចាំបាច់ជីះហាលក្តៅទៅទិញសំបុត្រ ដល់ថ្ងៃមុនទៅឲ្យដល់បេនឡានឲ្យបានមុន៣០នាទីហើយស្រេច

Bookmebus.com brings travel experience more convenient. The app shows all the transportation companies with schedule and ticket price. What we can do is just a one-click job, making a booking online via this app and arrive the bus station 30 minutes before the departure. Say no more queueing for ticketing.

 



មកដល់ទីរួមខេត្តភ្លាម<<ផ្សារក្តាម>>ស្វាគមន៍ភ្លែត គ្រឿងសមុទ្រស្រស់ៗ ម្ហូបអាហារនំចំណី ទឹកសុទ្ធ ទឹកក្រូចអី ទិញដាក់ក្នុងធុងឲ្យហើយស្រួល ព្រោះថាទោះនៅលើកោះមានម្ហូបអាហារក្តីក៏មិនសំបូរបែបដែរ អញ្ចឹងគួរតែរៀបចំខ្លូនឯងពីគោកខ្លះ។ សម្រាកពីការទិញគ្រឿងចំអែត ដល់ពេលសម្រាកនៅឆ្នេរកែប ជួលកន្ទេលគេអង្គុយក្រោមដើមឆ័ត្រ ខ្យល់បក់រហើយស្រួល ហើយភ្នែកសំលឹងទៅសមុទ្រ ឃើញមានក្រុមគ្រួសារច្រើនគួរសមកំពុងលេងទឹក ហើយក៏ឃើញបរទេសខ្លះកំពុងអាំងថ្ងៃ តែបើមើលទៅឆ្ងាយជាងនេះបន្តិចស្រណោះកោះត្រល់ណាស់ នៅចំពីមុនពីម្តង។

When arriving the provincial town, Crab market will welcome everyone. You can find all the fresh sea food, beverages and Khmer snack there. Highly recommend all Kep visitors to pack some raw and cooked food for Koh Tonsay as there won’t have variety of food like here. After shopping, we could have picnic along the beach by just paying around $5 for the picnic place. Surprisingly, you can clearly see Koh Trol which currently known as Phu Quoc island right from there.

 

បើជាមិនប្រញ៉ាប់ទេ គេងនៅឯដីកោះមួយយប់ក៏ម្យ៉ាងដែរ នឹងបានមើលថ្ងៃលិចនាឆ្នេរកែប និងបានចេញទៅកោះទន្សាយពីព្រឹកផង។
នៅកំពង់ទូកឆ្លងទៅកោះទន្សាយ អ្នកស្រុកនឹងរួសរាយណាស់ ទិញសំបុត្រនៅហ្នឹងកំពង់នឹងតែម្តង ម៉ៅមួយទូកជិះបាន៨នាក់ តែ២៥ដុល្លារទេ (ទាំងទៅ ទាំងមក)។ ជិះទូកកាត់សមុទ្រខៀវស្រងាត់ ឃើញសុទ្ធតែកោះ តែហាក់មិនសូវមានរលក ប្រមាណជា៣០នាទីក៏ដល់មាត់ឆ្នេរកោះទន្សាយ ដែលស្វាគមន៍ទេសចរជាមួយនឹងដើមដូងទាំងជួរ ឃើញហើយក៏បាត់អារម្មណ៍បែបទីក្រុង។

Spending a night at Koh Tonsay is ideal for the beautiful sunset. Get your round trip boat ticket to the island at the port at $25 for 8 people. 30 minutes to reach the island and along the way, you can enjoy with the stunning ocean view and the treelined coconut. A perfect way to escape from the noise of city.

 



អ្វីដែលពិសេសលើកោះទន្សាយគឺ ភាពស្ងប់ស្ងាត់គ្មានមនុស្សម្នារំខាន មានដូងដែលគេបេះពីដើមកាប់មកញ៉ាំភ្លាមៗ ម្ហូបអាហារបែបអ្នកកោះធ្វើពីគ្រឿងសមុទ្រ តែមុខដែលចាប់មាត់ជីបៗជាងគេគឺត្រីក្រហមចៀនជ្រលក់ជាមួយទឹកត្រីអំបិលទុំ។ បើអ្នកចង់បានអារម្មណ៍បែបខ្ជិលនៅកោះនេះគឺស្រួលណាស់ គេមានខ្យុះមាត់ឆ្នេរ អង្រឹងក៏មាន ហើយមានសេវាកម្មម៉ាស្សាទៀតឲ្យគេម៉ាស្សាឲ្យបណ្តើរបិទភ្នែកផ្ចង់ស្តាប់សម្លេងទឹកសមុទ្របណ្តើរពិសេសណាស់។ តែប្រសិនបើមនុស្សចូលចិត្តដើរ មើលនេះមើលនោះ នៅលើកោះនេះប្រហែលនៅមិនសុខទេ ព្រោះថាកោះនេះអាចដើរបានជុំវិញគ្រប់ជ្រង់ ហើយទេសភាពពីមួយឆ្នេរ ទៅមួយឆ្នេរខុសៗគ្នា។

Tranquility and peace is real with the awesome landscape and fresh coconut and seafood. One of the top favorites is the fried fish with tamarind fish sauce. What is more special,  massage service is also provided. Getting traditional massage at the peaceful place which is full of wave sound and fresh air is something you should not miss. However, if you are a kind of itchy foot, trekking around island is also highly recommended as there are different beaches with different features and views.

 

បើសួរថាមានតែប៉ុណ្នឹងទេ? នៅមានទៀត ជិះទូកលេងទៅកោះប្រជុំកោះនានា មើលផ្កាថ្ម (ទឹកជ្រៅសម្រាប់អ្នកចេះហែលជ្រមុជ) មានផ្កាយសមុទ្រ ហើយល្ងាចមើលថ្ងៃលិចទៀត ហើយអ្វីដែលចង់ប្រាប់ចុងក្រោយគឺលើកោះមានសេវាទូរស័ព្ទ អាចលេងអ៉ីនធើណិតបាន​ អញ្ចឹងបើបានទៅជួយផ្សព្វផ្សាយពីកោះយើងផងណា៎.

On top of this, the nearby islands are also famous for its coral reefs and starfishes. Diving deep into the sea or on the surface of water, everyone can see it through the goggles clearly. Bonus with stunning sunset, Koh Tonsay makes all the travellers feel so amazed.

When you visit this island, do not forget to promote this wonderful place through your social channels as it has full internet signal, surprisingly.

 

===

Special thanks to

bookmebus-logo.png

ស្រះដំរីនៃមហេន្រ្ទបព៌ត “Mahendrapavata”

“ស្រះដំរីនៃមហេន្រ្ទបព៌ត”

ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហេន្រ្ទបព៌ត គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។

ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ យើងមិនដែលគិតសោះថា ឡានហាយលែនឌ័រអាចនាំយើងមកដល់ទីនេះឡើយ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ ហើយដោយត្រង់ទៅ ចង់ចុះជិះម៉ូតូបន្តផ្លូវម្ដងៗ ។

ឡានបាននាំយើងទៅដល់ត្រឹមតែពើងប្រជៀវទេ ។ ហេតុនេះ យើងត្រូវស្រូតរូតម្នីម្នាបន្តឡើងភ្នំជាង ៨០០ ម. ទៀត ទើបយើងបានទៅដល់ស្ថានស្រះដំរីនេះ ។ ទីនេះស្រស់ស្អាតហួសពីការស្មាន ។ មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” មានស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត ។ ស្រះនេះហើយដែលគេហៅថាជា “ស្រះដំរី” ។

ទាក់ទងនឹងរូបស្ដេចកង្កែបនេះ ធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក មានពណ៌ខៀវស្រងាត់ ។ ទើបព្រះមហាក្សត្រចាត់ឲ្យគេមកលបមើលឲ្យយល់ហេតុ ក៏ឃើញថាមានសត្វកង្កែបដ៏ធំមួយលើសអស់សត្វទាំងពួងកំពុងក្រាបនៅទីនោះ ។ ព្រះអង្គ និង ក្រុមរាជសេវកា​មាត្យ​បានរៀបផែនការ នឹងចាប់សត្វកង្កែបយក្សនោះឲ្យខានតែបាន ដើម្បីនាំទឹកភ្លៀង និង ភាពត្រជាក់ត្រជុំសម្រាប់ព្រះនគរ ។ (គេហទំព័រ ខេមរវិទ្យា)

យោងតាមសិលាចារឹកស្ដុកកក់ធំ ចារឹកក្នុងឆ្នាំ ១០៥១ ដោយគ្រួសារមន្រ្តីជាន់ខ្ពស់មួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះបាទជ័យវរ្ម័នទី ២ និង ព្រះរាជវង្សានុវង្សក្រោយៗមកទៀតបានឲ្យដឹងថា៖

កាលអំពីឆ្នាំ ៨០២ ធូលីព្រះបាទ ព្រះកម្រតេងអញស្រីជ័យវម៌្មទេវ ព្រះបរមេស្វរៈ (ព្រះបាទជ័យវរ្ម័នទី ២) ព្រះអង្គបានធ្វើពិធីបូជាវត្ថុសក្ដិសិទ្ធិប្រចាំព្រះនគរ “ព្រះគម្តែងជគត ត រាជ” (ព្រះសិវលិង្គ?) តាមបែបព្រហ្មញ្ញសាសនា ដើម្បីរំដោះព្រះរាជាណាចក្រទ្រង់ឲ្យរួចពីអំណាចជ្វា ហើយអំណះ ត ទៅ ព្រះអង្គនឹងក្លាយជាព្រះរាជាធិរាជនៃចក្រភពកម្ពុជទេស ដែលមានរាជធានីនៅមហេន្រ្ទបព៌ត ។

… ស្ដាយដែលយើងដើរពុំបានសព្វ ព្រោះរាជធានីបុរាណនេះធំប៉ុនរាជធានីភ្នំពេញយើងសព្វថ្ងៃ៖ មានប្រាសាទច្រើនប្រមាណ មានព្រះបរមរាជវាំង មានពើងជាច្រើន មានចម្លាក់លិង្គមួយពាន់ មានព្រះខ្ពង់ (ព្រះអង្គនិព្វាន) និង ទឹកជ្រោះ-ប្រភពទឹកដ៏ស័ក្ដិសិទ្ធិ ។ល។ ឯការគោរពសក្ការៈចំពោះភ្នំនេះទៀតសោត ក៏មានតាំងពីសម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ និង សម័យបច្ចុប្បន្ននេះផងដែរ ៕

អត្ថបទសរសេរដោយ៖ លីហៀង (ទាយាទអង្គរ)

ធម្មជាតិប្រទេសឡាវ – Offline in Laos

ដែលធ្លាប់ផ្តាច់ខ្លួនអ្នកពីពិភពអីនធើណិតក្នុងរយៈពេលណាមួយបបានសម្រេចដែរទេ?

មួយជីវិតយ៉ាងហោចណាស់ក៏អ្នកគួរតែដើរត្រាច់ចរទៅតំបន់ណាមួយដែលនៅឆ្ងាយដាច់ពីគេ និងផ្តាច់ខ្លួនរបស់អ្នកពីពិភពអីនធើណិត ដើម្បីឲ្យអ្នកទទួលយកនូវបទពិសោធន៍មួយដែលអ្នកអាចស្តាប់នូវសម្លេងធម្មជាតិ និងស្គាល់នូវវប្បធម៌នៃភាពស្ងប់ស្ងាត់។

Have you ever get offline with an adventure trip?

Once in a life time you should pack your bag and wandering away from your place and stay off the internet; letting yourself hear the sound of nature and understand more about peacefulness.

វាជាបទពិសោធន៍ទីមួយនៃជីវិតរបស់ខ្ញុំ ដែលខ្ញុំសម្រេចចិត្តថាចង់ផ្សងព្រេងនៅកន្លែងមួយដោយដៅចៃដន្យលើ Google Map នោះគឺតំបន់ Bolaven Plateau ដែលជាខ្ពង់រាបមួយនៃខេត្តចំប៉ាសក្តិ ប្រទេសឡាវ ដែលសំបូរទៅដោយជ្រលងភ្នំ ទឹកជ្រោះ (Tad Loh, Tad Champee, Tad Phasuam, Tad Gneuang, Tad Fane ។ល។) និងបង្ហាញចេញនូវទិដ្ឋភាពនៃជីវភាពប្រជាជនដែលគួរឲ្យទាក់ទាញ។

ដើម្បីទៅដល់តំបន់នោះខ្ញុំនឹងមិត្តរបស់ខ្ញុំត្រូវធ្វើដំណើរចេញពីភ្នំពេញតាមរយៈឡានក្រុងចាប់ពីម៉ោង៧ព្រឹក ទៅដល់ព្រំដែនកម្ពុជាឡាវត្រពាំងគ្រៀលនាម៉ោង៥ល្ងាច ហើយត្រូវស្នាក់នៅក្រុងប៉ាក់សេមួយយប់ដែលល្មមទៅដល់គឺម៉ោង៨យប់។ នាពេលព្រឹកយើងបានជួលម៉ូតូ២ថ្ងៃដើម្បីជិះទៅកាន់តំបន់នោះបានដែលមានរយៈចង្ងាយជាង២០០គីឡូម៉ែត (សម្រាប់វង់តូច ហើយវង់ធំប្រមាណជាង៣០០គីឡូម៉ែត) នៅតាមផ្លូវទិដ្ឋភាពធម្មជាតិ និង ព្រៃភ្នំ ពិតជាអស្ចារ្យដែលមានខ្យល់អាកាសត្រជាក់ល្ហឹម។ មកដល់ពាក់កណ្តាលវង់តូច យើងបានជួបជាមួយប្រជាជនក្នុងតំបន់មួយនាខេត្តសារ៉ាវាន់ហើយស្នាក់នៅទីនោះមួយយប់។ ទិដ្ឋភាពនៅទីនោះពិតជាគួរឲ្យចង់ស្នាក់នៅ ដើរប្រមាណជា៥នាទីជួបទឹកជ្រោះដ៏ធំមួយឈ្មោះ Tad Loh ដែលអាចងួតកំសាន្ត ព្រមជាមួយនឹងដំរីនៅមាត់ជ្រោះតែម្តង។ ក្រៅពីនេះប្រជាជនតាមតំបន់ Bolaven Plateau និយមដាំដំណាំកាហ្វេ និងដើមដំឡូងមីពីមុខផ្ទះសឹងតែគ្រប់ផ្ទះ។

It’s my first experience in my life that I had decided to adventure to a place that I had pinned on my Google Map – Bolaven Plateau of Champasak Province, Laos where it is full of mountains, waterfalls (Tad Loh, Tad Champee, Tad Phasuam, Tad Gneuang, Tad Fane etc.) and the living of local people there.

To reach there, I and my friend needed to catch a bus from Phnom Penh left by 7:00AM arriving the Cambodia-Laos boarder by 5:00PM and Pakse city by 8:00PM where we had spent a night there before our journey. In the morning we had rent a scooter for 2 days exploring the plateau around 200KM distance from Pakse. The view along the road was a breath-taking one with cool fresh air.​ By the mid-way we had met some local people in Salavan province where we spent our second night there. It’s a place that I aim for this trip where there is a big waterfall just 5 minutes-walk and I could touch and see elephants with my own eyes. People in the plateau area like growing coffee and cassava plant that I saw most of the houses have them on the front yard.

តាមផ្លូវត្រឡប់មកវិញខ្ញុំមិនទាន់អស់ចិត្តទេ ក៏បានបបួលមិត្តភក្តិបន្តទៅកាន់តំបន់មួយទៀតដែលជាប់់ព្រំព្រទល់កម្ពុជាឡាវគឺ Siphan Don ដែលប្រែថាកោះបួនពាន់។ នៅទីនោះទិដ្ឋភាពផ្សេងមួយបែបទៀតក៏បានបង្ហាញពីជីវភាពរបស់ប្រជាជនតាមកោះរាប់ពាន់តាមដងទន្លេមេគង្គត្រង់តំបន់ល្បាក់ខោន ព្រមជាមួយទឹកជ្រោះ និងការជិះកង់កំសាន្តពីកោះមួយទៅកោះមួយទៀតឆ្លងតាមស្ពានបុរាណសល់ពីជំនាន់អាណានិគមបារាំង។

On the way back to Cambodia, it wasn’t enough for me that I had asked my friend to continue staying another night at Siphan Don (Thousand Islands) by the Cambodia-Laos boarder where I could see another living of island people, waterfalls and another experience – cycling around islands across old bridge from the French colonial era.

ដំណើរត្រាច់ចរមួយនេះអាចថាជាការចាប់ផ្តើមមួយនៃការបើកឲ្យខ្ញុំស្វែងយល់នូវជីវិតដែលត្រូវការការដកឃ្លាខ្លះពីការងារ និងបញ្ហាផ្សេងៗដើម្បីទទួលយកការលំហែរ និងរសជាតិជីវិត។

This wandering considers as a thought for me to get myself off sometimes from works and problems to get the taste of real life where everyone deserve.

#SomethingbyEvan #Laos